350478623_261657886390024_9047966047697069649_n

ក្រុមហ៊ុន IDC បើកកិច្ចពិភាក្សាជាមួយក្រុមហ៊ុន La Vie និងក្រុមហ៊ុន Metro Global លើឱកាសចូលទីផ្សារកម្ពុជា

[English Below] ក្រុមហ៊ុន IDC បើកកិច្ចពិភាក្សាជាមួយក្រុមហ៊ុន La Vie និងក្រុមហ៊ុន Metro Global លើឱកាសចូលទីផ្សារកម្ពុជា
នៅថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. (IDC) ដឹកនាំដោយ លោក ចាប សុភ័គ អគ្គលេខាធិការសមាគម និងជាប្រធាននាយកប្រតិបតិ្ត IDC ព្រមទាំងសហការី បានជួបកិច្ចពិភាក្សាជាមួយក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារ និងបដិសណ្ឋារកិច្ច La Vie Hotel & Resorts ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដឹកនាំដោយលោក Jerry Xu ប្រធាននាយកប្រតិបតិ្ត ព្រមទាំងសហការី និងក្រុមហ៊ុន Metro Global ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដឹកនាំដោយ លោក Ronald Quek នាយកអភិវឌ្ឍន៍អាជីវកម្ម ដើម្បីស្វែងយល់អំពីទីផ្សារវិស័យសេវាកម្មសណ្ឋាគារ បដិសណ្ឋារកិច្ច ក៏ដូចជាឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។
នៅក្នុងជំនួបនេះ លោក ចាប សុភ័គ បានពន្យល់ពីទិដ្ឋភាពទីផ្សារវិនិយោគ ជាពិសេសវិស័យទេសចរណ៍កម្ពុជា បន្ទាប់ពីការបើកដំណើរការសេដ្ឋកិច្ច និងសង្គម ក្រោយវិបត្តជំងឺកូវីដ១៩។ បន្ថែមលើសនេះ លោកនាយកប្រតិបត្តិក៏បានណែនាំភាគីជំនួបពីគម្រោងសាងសង់ និងសណ្ឋាគារមួយចំនួននៅភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប ដែលអាចជាគោលដៅយុទ្ធសាស្រ្តសម្រាប់ក្រុមហ៊ុន La Vie និង Metro Global។
ក្រោយកិច្ចពិភាក្សានេះ ក្រុមហ៊ុន La Vie និង Metro Global នឹងសិក្សាបន្ថែមទៅលើផែនការនៃការចូលទីផ្សារកម្ពុជា ជាពិសេសទៅលើការចាប់ដៃគូកិច្ចសហប្រតិបត្តិការជាមួយ IDI និង IDC ដើម្បីលើកស្ទួយលើវិស័យសេវាកម្មសណ្ឋាគារ និងទេសចរណ៍នៅកម្ពុជាឲ្យកាន់តែរីកចម្រើន។
អំពី La Vie Hotel & Resorts
La Vie គឺជាក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារឈានមុខគេមួយ ដែលបានផ្តល់តំណាងអោយយីហោសណ្ឋាគារល្បីៗមួយចំនួន ដូចជា Accor, Hilton, IHG, Wyndham, Minor និង Marriott ហើយក៏ជា Master Franchise សម្រាប់តំបន់អាស៊ីអាគ្នេយ៍ដែលជាសណ្ឋាគារសម្រាប់ភ្ញៀវទេសចរគួរតែជ្រើសរើសស្នាក់នៅ។ ក្រុមការងារ La Vie ប្តេជ្ញាផ្តល់នូវការណែនាំប្រកបដោយជំនាញលើការគ្រប់គ្រងសណ្ឋាគារដែលមិនធ្លាប់មានពីមុនមក។
អំពី Metro Global
Metro Global គឺជាក្រុមហ៊ុនអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសសិង្ហបុរី ដែលធ្វើប្រតិបត្តិការទូទាំងអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាមេរិកខាងជើង។ ជាក្រុមហ៊ុនផ្ដល់សេវាអាជីវកម្ម រួមមានការគ្រប់គ្រងទ្រព្យសម្បត្តិ សេវាកម្មបដិសណ្ឋារកិច្ច សេវាកម្មលទ្ធកម្ម ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងការអប់រំផ្នែកបដិសណ្ឋារកិច្ច។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
IDC Holds Talks with La Vie and Metro Global on Cambodian Market Entry Opportunity
On Wednesday, May 31, 2023, the Association of Innovation and Development Investors (IDI) and ID Capital Plc. (IDC), led by Mr. Chap Sopheak, Secretary General and CEO of IDC, and colleagues met with an Australia-based hotel and hospitality management company La Vie Hotel & Resorts, represented by My. Jerry Xu, Chief Executive Officer, and colleagues together with a Singapore-based company Metro Global, led by Mr. Ronald Quek, Business Development Director, to explore opportunities in the hotel, hospitality and tourism sector in Cambodia.
During the meeting, Mr. Chap Sopheak explained the investment climate, especially Cambodia’s tourism sector after the economic and social resume after the Covid-19 pandemic. In addition, Mr. Sopheak also introduced the meeting counterpart to a number of construction and hotel projects in Phnom Penh, Sihanoukville and Siem Reap, which could become strategic targets for La Vie and Metro Global.
Following this discussion, La Vie and Metro Global will conduct further study on the plan to enter the Cambodian market, especially on partnering with IDI and IDC to promote the hotel and tourism services sector in Cambodia.
About La Vie Hotel & Resorts
La Vie Hotel & Resorts is the region’s leader in third-party hotel management. La Vie is the authorized operator for various hotel brands such as Accor, Hilton, IHG, Wyndham, Minor and Marriott to name a few, and also is the Regional Master Franchise for Southeast Asia for Choice Hotels. The La Vie team is committed to providing unprecedented hotel management with expert guidance into the business.
About Metro Global
Metro Global is an international company headquartered in Singapore conducting operations throughout Asia Pacific, Europe, Middle East and North America. As a business service provider, including asset management, hospitality services, procurement services, information technology solutions and hospitality education.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorsh

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *