[English Below]
ពិធីចុះអនុស្សរណៈយោគយល់ រវាងសមាគម IDI និងក្រុមហ៊ុន ID Capital និងធនាគារ Prince Bank
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់ IDI និង IDC បានចុះអនុស្សរណៈយោគយល់ជាមួយ ធនាគារ Prince Bank Plc. ដែលជាធនាគារពាណិជ្ជរីកចម្រើនលឿនបំផុតមួយ ដឹកនាំដោយ លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិ ដើម្បីបង្កើតភាពជាដៃគូសហការក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានកាន់តែប្រសើរបន្ថែមទៀតដល់សហគ្រិនកម្ពុជា និងម្ចាស់សហគ្រាសធុនតូច និងមធ្យម។
នៅក្នុងអំឡុងពិធីចុះអនុស្សរណៈយោគយល់គ្នានេះ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានបញ្ជាក់ថា៖ “ការដែល IDI និង IDC មានធនាគារ ព្រីនស៍ ជាដៃគូសហការក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុ នឹងបង្កើនឱកាសកាន់តែច្រើនសម្រាប់សហគ្រិនក្នុងស្រុក ក្នុងការបង្កើនអាជីវកម្មដែលមានស្រាប់ ហើយថែមទាំងអាចវិនិយោគលើអាជីវកម្មថ្មីៗ ដែលត្រៀមចូលទៅក្នុងទីផ្សារផងដែរ។ ក្នុងនាមជាមជ្ឈមណ្ឌលវិនិយោគឈានមុខគេនៅក្នុងកម្ពុជា យើងកំពុងស្វែងរកលទ្ធភាពថ្មីៗ និងត្រួសត្រាយផ្លូវសម្រាប់ឧស្សាហកម្មអាជីវកម្មក្នុងស្រុករបស់យើង ដើម្បីអភិវឌ្ឍបន្ថែមទៀតទាំងនៅក្នុងតំបន់ និងឆាកអន្តរជាតិ។”
លោក ហ៊ន់ សុរចនា ក៏បានមានប្រសាសន៍ដែរថា៖ “ដោយមានចក្ខុវិស័យក្នុងការរួមចំណែកឆ្ពោះទៅរកការអភិវឌ្ឍន៍ និងគាំទ្រសហគ្រិន ព្រមទាំងធុរកិច្ចកម្ពុជា ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចក្នុងស្រុក ធនាគារ ព្រីនស៍ បានត្រៀមខ្លួនរួចជាស្រេច ដោយប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ និងការផ្តល់ប្រឹក្សាអាជីវកម្មនានា ហើយយើងជឿជាក់ថា តាមរយៈបណ្តាញ IDI និងIDC យើងអាចទំនាក់ទំនងទៅកាន់សហគ្រិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម នៅទូទាំងឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ នៅពេលដ៏ត្រឹមត្រូវ និងសមស្រប ដើម្បីពង្រីកគម្រោងអាជីវកម្មដែលមានស្រាប់ និងថ្មីបន្ថែមទៀត។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ IDI និងIDC ដើម្បីបង្កើតជាកញ្ចប់ផលិតផលហិរញ្ញវត្ថុពិសេស និងជាក់លាក់ទៅតាមប្រភេទអាជីវកម្មនីមួយៗ ដែលពន្លឿនការទទួលបានជំនួយ និងដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុត។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អាជីវកម្មថ្មីដែលត្រៀមរួចរាល់ក្នុងការបង្ហាញខ្លួនក្នុងទីផ្សារ ហើយជាមួយគ្នាផងដែរ នេះក៏អាចទ្រទ្រង់ដល់កំណើនរបស់កម្ពុជា ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចក្នុងតំបន់ និងអន្តរជាតិ។”
នៅក្នុងកិច្ចសហប្រតិបត្តិការនេះ IDI និង IDC គឺជាមជ្ឈមណ្ឌលវិនិយោគចម្បងដែលជួយសហគ្រិន ក្នុងការកំណត់គម្រោងវិនិយោគ និងសម្រេចបាននូវផលចំណេញពីការវិនិយោគខ្ពស់ តាមរយៈការកសាងបណ្តាញវិនិយោគិនដ៏រឹងមាំ។ ទន្ទឹមនឹងនេះ ធនាគារ ព្រីនស៍ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុស្នូលដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់សមាជិកចំនួន១០១ របស់ IDI និង IDC ក៏ដូចជាម្ចាស់គម្រោងដទៃទៀត ដែលត្រូវការដើមទុន ដើម្បីវិនិយោគ ឬពង្រីកក្រុមហ៊ុនរបស់ពួកគេ និងគម្រោងអាជីវកម្មថ្មីៗដែលត្រៀមខ្លួនរួចរាល់សម្រាប់ការចុះបញ្ជី។ កិច្ចសហការរវាងស្ថាប័នទាំងពីរនឹងផ្តល់ជូននូវការប្រឹក្សាអំពីការវិនិយោគ និងប្រតិបត្តិការអាជីវកម្មលើផ្នែកហិរញ្ញវត្ថុ ដើម្បីជួយឱ្យសហគ្រិនគ្រប់រូបសម្រេចបាននូវចក្ខុវិស័យ និងគោលដៅរបស់ពួកគេ ដោយមិនកំណត់ចំពោះប្រភេទអាជីវកម្មនោះទេ។
អំពីធនាគារ ព្រីនស៍ ម.ក
ធនាគារ ព្រីនស៍ ម.ក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន ក្នុងឆ្នាំ២០១៥ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនមួយ ដែលមានឈ្មោះចាស់ថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយត្រូវបានប្រែក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណធ្វើប្រតិបតិ្តការធនាគារលេខធ៤៦ ពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។ ដោយមានមូលដ្ឋានដើមទុនដ៏រឹងមាំ ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រកបដោយជំនាញច្បាស់លាស់ និងការយល់ដឹងយ៉ាងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារ ព្រីនស៍ ម.ក មានភាពជឿជាក់ក្នុងការក្លាយជាគ្រឹះស្ថានឈានមុខក្នុងវិស័យធនាគារ ដោយផ្តល់ដំណោះស្រាយហិរញ្ញវត្ថុច្រើនជម្រើស និងសម្បូរបែបដល់អតិថិជនរបស់យើង តាមរយៈសេវាកម្ម និងផលិតផលជាច្រើនប្រភេទ ដែលប្រកបដោយភាពងាយស្រួល និងបទពិសោធន៍ដ៏ល្អឥតខ្ចោះ ជូនអតិថិជនរបស់យើង។ យើងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកដ៏សំខាន់មួយនៃអតិថិជនគោលដៅរបស់យើង។ បច្ចុប្បន្ននេះយើងមានសាខាចំនួន៣៤ និងទីតាំងអេធីអឹមចំនួន៨២ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ចូលរួមវិនិយោគទាំងអស់គ្នាដើម្បីអភិវឌ្ឍកម្ពុជា!
The Signing Ceremony of Memorandum of Understanding between IDI, IDC and Prince Bank
On July 10, 2023 the Innovation & Development Investors Association “IDI” and ID Capital Plc. “IDC” represented by Dr. Hor Sereyvath, IDI and IDC’s Chairman of the Board of Directors tied the partnership with Prince Bank Plc. represented by Mr. Honn Soracha, Prince Bank’s Managing Director and CEO to offer more outstanding financing support to Cambodian entrepreneurs and SME owners who are members of the IDI association and IDC for business growth across industries with business innovation support.
During the ceremony, Dr. Hor Sereyvath, stated, “Having Prince Bank as our co-partnered financial institution will increase more opportunities for local entrepreneurs to enhance their existing businesses and even invest in new businesses that are ready to go into the market. As a leading investment hub in the kingdom, we are seeking new possibilities and paving the way for our local business industries to develop further in the region and internationally. Our current focus is on the export products industries such as rice, pepper, and honeybee, and we are working with the related ministries on better export solutions from local to foreign countries like the United States, China, and European countries. And certainly, in this part, Prince Bank will play an important role in offering us trade finance solutions.”
Mr. Honn Sorachna also shared, “by having the vision to contribute towards the development and supporting Cambodian entrepreneurs and businesses, as well as strengthening the local economy, Prince Bank stands ready, committed, and working harder to offer financial solutions and advisory to the businesses, and we believe that through IDI and IDC network, we can reach out to more local entrepreneurs and SMEs across the industries in the Kingdom more effectively to provide the financial support at the right time to grow their existing and new business projects further. We will work closely with IDI and IDC to tailor specific financial product packages to each business segment that accelerates access to the best financial support and solution. This cooperation will offer more opportunities for the new ripe business to enter the market and eventually sustain the kingdom’s growth in the face of regional and international trade and economic challenges.”
Through this partnership, IDI and IDC are the primary investor hub that assists businesses by establishing a strong investor network that can be used to locate investible projects and achieve a high return on investment. At the same time, Prince Bank is the core financial institution providing financial solutions to IDI and IDC’s 101 members as well as the external project owners who need capital to invest in or grow their companies and new business projects ripe for listing. The partnership will see both parties offer investment and business operation consultation on financial terms to help businesses achieve their vision and goal, not limited to the type of business.
About Prince Bank Plc.
Prince Bank Plc. started its business operations in 2015 as a private microfinance institution under the former name “Prince Finance Plc.” and was transformed into a commercial bank with license No. B 46 was granted by the National Bank of Cambodia on 18 July 2018. With a strong capital base, robust technological capabilities, solid expertise, and extensive knowledge of the local market, the bank aspires to become the industry leader by offering differentiated financial solutions through a mix of channels with great convenience to our customers. We are keen on contributing to the development of small and medium enterprises that constitute a key segment of our target customers. Currently, Prince Bank Plc. has 34 branches and 82 ATM locations nationwide.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub
Add a Comment