361095174_303603402198827_6295154129397229991_n

IDI Business Center “IDB” ធ្វើបទបង្ហាញស្តីពីការបង្កើតគម្រោងអាជីវកម្មហាងភេសជ្ជៈ ID Flash

[English Below] IDI Business Center “IDB” ធ្វើបទបង្ហាញស្តីពីការបង្កើតគម្រោងអាជីវកម្មហាងភេសជ្ជៈ ID Flash
នាព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ IDB ដែលជាមជ្ឈមណ្ឌលអភិវឌ្ឍអាជីវកម្មរបស់សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោក ចាប សុភ័គ ប្រធានលេខាធិការដ្ឋាន និងដោយមានការចូលរួមពីសមាជិក-សមាជិកា IDI និងIDC បានរៀបចំកិច្ចប្រជុំស្តីពីការ បង្កើតគម្រោងអាជីវកម្មហាងភេសជ្ជៈ ID Flash ដែលជាអាជីវកម្មរបស់សមាជិក IDI ដើម្បីធ្វើសម្រង់ធាតុចូលបន្ថែម និងស្ទាបស្ទង់ការគាំទ្រលើគម្រោងអាជីវកម្មនេះពីសំណាក់សមាជិក-សមាជិកា IDIដទៃទៀត។
លោក ចាប សុភ័គ បានធ្វើបទបង្ហាញពីការបង្កើតគម្រោង ដែលរួមមានគោលដៅអាជីវកម្ម គំរូអាជីវកម្ម ផែនការទីផ្សារ ផលិតផល បណ្តាញចែកចាយ និងការព្យាករណ៍ហិរញ្ញវត្ថុ។ ក្រៅពីនេះ លោកប្រធានក៏បាន បកស្រាយទៅលើទិសដៅយុទ្ធសាស្រ្តរយៈពេលខ្លី និងរយៈពេលវែងនៃអាជីវកម្មនេះផងដែរ។
បន្ទាប់ពីបទបង្ហាញត្រូវបានបញ្ចប់ សមាជិក-សមាជិកា ដែលបានចូលរួមបានសំដែងនូវចំណាប់អារម្មណ៍គាំទ្រលើគម្រោងអាជីវកម្មនេះ និងសំណូមពរអោយមានកម្មវិធីជំនួយបង្កើតគម្រោងអាជីវកម្មថ្មីៗជាច្រើនទៀតនាពេលខាងមុខ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
IDI Business Center “IDB” Presented the Establishment of ID Flash Business Plan
On Friday, July 14, 2023, IDB, a venture development center operated under the Innovation and Development Investors Association “IDI” led by Mr. Chap Sopheak, Secretary General of IDI and CEO of IDC, with the participation of IDI members, conducted a discussion on the creation of a beverage shop called ID Flash.
During the presentation, Mr. Chap Sopheak explained the business objectives, business model, marketing, product, distribution channel, and financial projection plan. The business’ short-term and long-term strategic directions were also discussed during the meeting.
After the presentation, the participating members expressed their interest and support for the extension of support to members in creating of such business plan and suggested similar activities in the future.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Let’s invest together to develop Cambodia!
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *