365722547_316825457543288_5577595681619357903_n

ក្រុមហ៊ុន ID Capital Plc. ចូលរួមកិច្ចប្រជុំរវាងនិយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុន FOMO GROUP

[English Below] ក្រុមហ៊ុន ID Capital Plc. ចូលរួមកិច្ចប្រជុំរវាងនិយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុន FOMO GROUP
នាព្រឹកថ្ងៃអង្គារ ទី៨ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន អាយឌី ឃែភីថល ម.ក “IDC” បានចូលរួមកិច្ចប្រជុំរវាងនិយ័តករមូលបត្រកម្ពុជាដឹកនាំដោយ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយលោក ឃុន គីមលៀង ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ និងក្រុមហ៊ុន FOMO GROUP PTE. LTD. ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការចាប់អារម្មណ៍របស់ក្រុមហ៊ុន អំពីឱកាសវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗក្នុងវិស័យមូលបត្រ។ ក្នុងជំនួបនេះ ឯកឧត្តមប្រតិភូ បានធ្វើការបង្ហាញដល់ក្រុមហ៊ុនអំពីសក្តានុពល និងការរីកចម្រើននៃវិស័យមូលបត្រ ជាពិសេសបទប្បញ្ញត្តិពាក់ព័ន្ធនឹងបរិស្ថានសាកល្បងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យបុគ្គលដែលមានបំណងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុតាមបែបនវានុវត្តន៍ អាចសាកល្បងផលិតផលនិងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងមូលបត្រ។ ឯកឧត្តម ក៏បានឆ្លើយតបនូវសំណួរសំខាន់ៗ ព្រមទាំងបានផ្តល់ជាអនុសាសន៍ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើអាជីវកម្មក្នុងវិស័យមូលបត្រផងដែរ។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
ID Capital Plc. Attend a Meeting between the Securities and Exchange Regulator of Cambodia and FOMO GROUP PTE. LTD.
In the morning of August 8, 2023, Dr. HOR Sereyvath, Chairman of the Board of Directors of the Innovation & Development Investors Association “IDI and ID Capital Plc. “IDC”, attend a meeting between the Securities and Exchange Regulator of Cambodia (SERC) led by H.E. SOU Socheat, Delegate of the Royal Government in charge as Director General of SERC, accompanied by Mr. KHUN Kimleang, Director of Securities Intermediaries Supervision Department, with FOMO GROUP PTE. LTD., based in Singapore, in the purpose of discussing the interests of the company in the investment opportunity and carrying out various businesses in the securities sector. H.E. explained to the management team of the company about the potential and growth of the securities sector, especially the regulations related to FinTech Regulatory Sandbox, which allows persons that are intending to apply technology in an innovative way, to test financial products and services related to securities. H.E. also answered all relevant questions, and provided some recommendations related to the investment and the conduct of businesses in the securities sector.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *