381475845_340567878502379_743914594162784238_n

ពិធីចុះអនុស្សរណៈយោគយល់ត្រីភាគីរវាង ក្រុមហ៊ុន ID Capital Plc. និងក្រុមហ៊ុន Chongqing Hongjiu Fruit ក្រុមហ៊ុន Advance Digital World Trade និង ក្រុមហ៊ុន Artwell Tapioca

[English Below] ពិធីចុះអនុស្សរណៈយោគយល់ត្រីភាគីរវាង ក្រុមហ៊ុន ID Capital Plc. និងក្រុមហ៊ុន Chongqing Hongjiu Fruit ក្រុមហ៊ុន Advance Digital World Trade និង ក្រុមហ៊ុន Artwell Tapioca
នាថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគម IDI និងក្រុមហ៊ុន ID Capital Plc. “IDC” បានចុះអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន IDC ជាមួយក្រុមហ៊ុន Chongqing Hongjiu Fruit ក្រុមហ៊ុន Advance Digital World Trade “ADWT” និងក្រុមហ៊ុន Artwell Tapioca Limited “ATL” (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Asia Cassava Resources Holdings) ក្នុងពិធីចុះហត្ថលេខាលើពិព័រណ៍កម្ពុជា-អាស៊ានលើកទី២០ ដែលបានប្រព្រឹត្តទៅនៅប្រទេសចិន។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងអស់មានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមគឺ (១)កិច្ចសហប្រតិបត្តិការដើម្បីបង្កើតភាពប្រសើរឡើងនៃវិស័យកសិកម្ម (២)ការផ្លាស់ប្តូរ និងអភិវឌ្ឍន៍ នៃវិស័យដំឡូងមី (៣)ការជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារចិន។
លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ បានគូសបញ្ជាក់យ៉ាងដូច្នេះថា យើងស្វាគមន៍ក្នុងការធ្វើការរួមគ្នាជាមួយគ្រប់ភាគីដើម្បីជួយវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងជំរុញការនាំចេញបន្ថែមទៀត។ យើងសូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស ឯកឧត្តម ជា កុកហុង នាយកលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួយជ្រោមជ្រែងយ៉ាងខ្លំាងក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការមួយនេះកើតឡើង។
ខ្ញុំក៏រីករាយផងដែរដែលមានកិត្តិយសបានជួបអតីតថ្នាក់លើនិងជាអ្នកប្រឹក្សារបស់ខ្ញុំគឺ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការនៃលេខាធិការដ្ឋានអាស៊ាននៅទីក្រុងណាននីង ប្រទេសចិន។ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍បន្ថែម
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
Signing Ceremony of Memorandum of Understanding between ID Capital Plc. and Chongqing Hongjiu Fruit, Advance Digital World Trade and Artwell Tapioca
On Sunday, September 17, 2023, the Innovation and Development Investors Association “IDI” led by Dr. Hor Sereyvath, Chairman of the Board of Directors of IDI and ID Capital Plc. “IDC” signed a memorandum of understanding with Chongqing Hongjiu Fruit, Advance Digital World Trade “ADWT” and Artwell Tapioca Limited “ATL” (a subsidiary of Hong Kong’s listed Asia Cassava Resources Holdings) at the signing ceremony of the 20th Cambodia-ASEAN Expo in China.
Through this Memorandum of Understanding, all parties intend to work closely together to achieve common goals of (1) Focus on cooperation to improve the agricultural sector. (2) Focus on the transformation and development of the cassava sector. (3) To help promote the export of agricultural products to China.
Dr. Hor Sereyvath emphasized that we welcome working with all parties to help invest in Cambodia’s agricultural sector and boost exports. We would like to express our sincere gratitude and appreciation to all stakeholders, especially HE Chea Kok Hong, Director of the Secretariat of the Entrepreneur Development Fund of the Ministry of Economy and Finance, for his strong support in making this cooperation happened.
I am also pleased to meet with my former supervisor and mentor, HE Kao Kim Hourn, Secretary-General of the ASEAN Secretariat in Nanning, China. Dr. Hor Sereyvath added
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉 Official Channel https://t.me/idinvestors
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *