380651763_340535018505665_8181630586429684152_n

ប្រតិភូវិនិយោគិន និងធុរជនកម្ពុជាទៅចូលរួមកម្មវិធី មហោស្រព នវានុវត្តន៍ ២០២៣ (2023 Innovation Festival) នៅទីក្រុងញ៉ូវយកសហរដ្ឋអាមេរិក ដែលជាវេទិកាអន្តរជាតិ

[English Below] សមាគម IDI ដឹកនាំគណៈប្រតិភូវិនិយោគិន និងធុរជនចូលរួមកម្មវិធីមហោស្រព នវានុវត្តន៍២០២៣ នៅសហរដ្ឋ​អាមេរិក
នាថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និង ក្រុមហ៊ុន ID Capital Plc. (IDC) បានដឹកនាំប្រតិភូវិនិយោគិន និងធុរជនកម្ពុជាទៅចូលរួមកម្មវិធី មហោស្រព នវានុវត្តន៍ ២០២៣ (2023 Innovation Festival) នៅទីក្រុងញ៉ូវយកសហរដ្ឋអាមេរិក ដែលជាវេទិកាអន្តរជាតិ ប្រមូលផ្តុំដោយសហគមន៍អ្នកច្នៃប្រឌិត អ្នកដឹកនាំផ្នត់គំនិត និងអ្នកឈានមុខគេក្នុងការបង្កើតផលិតផល/សេវាកម្មក្នុងយុគសម័យថ្មី។ គោលបំណងនៃការចូលរួមព្រឹត្តិការណ៍គឺដើម្បីបង្កើតឱកាសឱ្យប្រតិភូចូលរួមទទួលបាននូវ បទពិសោធន៍នៃគំនិតច្នៃប្រឌិតទំនើបៗ និងស្វែងយល់និន្នាការចុងក្រោយបំផុតនៃសហគ្រិនភាព និងការច្នៃប្រឌិតអាជីវកម្ម ដែលអាចមានកាលានុវត្តភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា។។ មហោស្រពនេះក៏ផ្តល់នូវវេទិកា ពិសេសមួយដែលអ្នកចូលរួមទាំងអស់ អាចភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលដែលមានផ្នត់គំនិតស្រដៀងគ្នា វិនិយោគិនសក្តានុពល និងអ្នកដឹកនាំមកពីជុំវិញពិភពលោក។
អំពី មហោស្រពនវានុវត្តន៍ 2023
មហោស្រពនវានុវត្តន៍ 2023 គឺជាកម្មវិធីសកល ប្រារព្ធឡើងនៅទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក ហើយប្រមូលផ្តុំទៅដោយសហគមន៍សកលនៃអ្នកច្នៃប្រឌិត អ្នកដឹកនាំគំនិត និងបង្កើតថ្មីក្នុងវិស័យធុរកិច្ច និងឧស្សាហកម្ម។ របៀបវារៈសំខាន់ៗក្នុងរយៈពេលបួនថ្ងៃនៃព្រឹត្តិការណ៍នេះរួមមាន កិច្ចពិភាក្សាដែលបំផុសគំនិត បទបង្ហាញសំខាន់ៗ និងសិក្ខាសាលាអន្តរកម្ម។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
IDI Led a Delegation of Investors and Businesses to the 2023 Innovation Festival in the United States
On Wednesday, September 20, 2023, Dr. Hor Sereyvath, Chairman of the Board of the Innovation and Development Investors Association (IDI) and ID Capital Plc. (IDC) led a group of Cambodian investment and business delegates to attend the 2023 Innovation Festival in New York, the United States. The purpose of attending the event is to expose the delegates to experience the latest innovations and explore the latest trends in entrepreneurship and business innovation that may be viably practical in the Kingdom of Cambodia. The event also provides an unparalleled platform to connect all participants with like-minded individuals, potential investors, and leaders from around the world.
About Innovation Festival 2023
The 2023 Innovation Festival is a global event held in New York, the United States, and brings together a global community of innovators, leaders, and industry disruptors. Over the course of a four-day program, the event includes inspirational discussions, keynote presentations and interactive workshops.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉 Official Channel https://t.me/idinvestors
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *