[English below]
កិច្ចពិភាក្សាស្តីពីការលើកទឹកចិត្តធុរកិច្ចតាមរយៈសេវាកម្មពិសេសសម្រាប់ការនាំចេញកសិកម្មដើម្បីបើកឱកាសធ្វើធុរកិច្ចពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាកំពុងមាន។
នៅថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ សមាគមអ្នកវិនិយោគនវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល និងសហការី បានចូលរួមកិច្ចប្រជុំជាមួយEntrepreneurship Development Fund មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) មជ្ឈមណ្ឌលអភិវឌ្ឍន៍អាជីវកម្ម (BDC) សមាគមភស្តុភារកម្ពុជា (CLA) សមាគមអ្នកផលិតចំណីអាហារកម្ពុជា (CFMA) ក្រុមហ៊ុនធុរកិច្ច និងអ្នកនាំចេញកសិកម្មសំខាន់ៗដើម្បីសហការផ្តួចផ្តើមសំណើរសុំការលើកទឹកចិត្តសេវាកម្មពិសេសសម្រាប់ការនាំចេញកសិកម្មពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF) ក្នុងគោលបំណងដើម្បីបើកឱកាសធុរកិច្ចក៏ដូចជាជំរុញការនាំចេញតាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាកំពុងមានអោយកាន់តែមានប្រសិទ្ធិភាពនិងប្រសិទ្ធិផល។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយលេខាធិការក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការសំរបសម្រួលដោយមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងមន្រ្តីជាន់ខ្ពស់ដែលជាភាគីពាក់ព័ន្ធមកពីស្ថាប័នពន្ធដារ គយនិងរដ្ឋាករ។
Discussion on Special Service Incentive for Agriculture Export to Unlock the Opportunities from existing FTAs.
On Friday October 20, 2023, the Association of Innovation and Development Investors “IDI” led by Dr. Hor Sereyvath, Chairman of the Board of Directors and associates joined a meeting with Entrepreneurship Development Fund (EDF), Business Development Center (BDC), Cambodia Logistics Association (CLA), Cambodia Food Manufacture Association (CFMA), and key agriculture businesses and exporters to co-initiate a request for Special Service Incentive for Agriculture Export from Ministry of Economy and Finance (MoEF) which aim to unlock the opportunities from existing FTAs. The meeting is organized by the Secretary of “One Stop Shop” Working Group of Ministry of Economy and Finance which facilitated by EDF at the Office of Ministry of Economy and Finance presided by His Excellency Pich Sambath, Under Secretary of State of Ministry of Economy and Finance and senior officials who are the relevant stakeholder from the office of taxes, customs and excise.
Let’s invest to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub
Add a Comment