នាថ្ងៃទី២១ – ២២ ខែតុលា ឆ្នាំ២០២៣ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ( IDI ) ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល , លោក ចាប សុភ័គ អគ្គលេខាធិការ និងចូលរួមដោយ សមាជិក សមាគម IDI ដែលមានជំនាញលើវិស័យកសិកម្ម និងវិនិយោគ បានចុះបេសកម្មសិក្សា នៅខេត្តបាត់ដំបង ខេត្តប៉ៃលិន និង ខេត្តបន្ទាយមានជ័យដើម្បីកំណត់ផែនការជំរុញការវិនិយោគលើវិស័យកសិកម្ម និងផលិតកម្មកែឆ្នៃកសិផល ទៅជាផលិតផលផ្តត់ផ្គង់ទៅទីផ្សារ ក្នុងនិងក្រៅប្រទេស ។ សកម្មភាពមានដូចខាងក្រោម :
១- ជំនួបពិភាក្សា និងរាយការណ៍ ជូនឯកឧត្តម អភិបាលខេត្តបាត់ដំបង ក្នុងការបង្ហាញជំហរនិងផែនការសកម្មភាព ។
២- ចុះសិក្សាអំពីការដាំតាង៉ែង តាមចំការធំៗ មួយចំនួន ដើម្បីសិក្សាអំពីបច្ចេកទេសដាំដុះ ចំណាយពាក់ព័ន្ធ និងផលវិបាកផ្សេងៗ។
៣-សិក្សាអំពីទីផ្សារកសិផល
៤- ចុះសិក្សារោងចក្រផលិត និងកែច្នៃ កសិផល។
*** ជាលទ្ធផល : IDI សម្រេចបាននូវការកំនត់គោលដៅវិនិយោគចំនួន២
១- ការបង្កើតដំណើរការប្រមូលទិញកសិផលដើម្បីរក្សានៅនីរន្តន៍ភាពទីផ្សារ និងការផ្គត់ផ្គង់ ។
២- ការសិក្សាបង្កើតរោងចក្រ ផលិតទឹកភេសជ្ជៈ និងដំណាប់ផ្លែឈើដែលមានដើមទុនប្រហែល៥០០០០០ ដុល្លារ ក្នុងជំហានដំបូង ។
Add a Comment