395110344_359182679974232_6806635630256406640_n

ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និង សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ” CSMEA”

[English Below] ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និង សមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ” CSMEA”
នាថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយ លោក ចាប សុភ័គ អគ្គលេខាធិការរបស់សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” បានចុះអនុស្សរណៈយោគយល់ជាមួយសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា “CSMEA” ក្នុងពិធីចុះហត្ថលេខាក្នុងព្រឹត្តិការណ៍ វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចបាននូវគោលបំណងរួមគឺ (១)ផ្សព្វផ្សាយផលិតផលសំបុកត្រចៀកកាំកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈការបង្កើតអោយមានព្រឹត្តិការណ៍ធុរកិច្ចផ្សេងៗដើម្បីទទួលបានទីផ្សារថ្មីៗ។ (២)ស្វែងរកអ្នកវិនិយោគគិនក្នុងស្រុក និងបរទេសដើម្បីវិនិយោគនៅក្នុងឧស្សាហកម្មកែច្នៃសំបុកត្រចៀកកាំកម្ពុជាស្របតាមស្តង់ដាគុណភាព សុវត្ថិភាពចំណីអាហារឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និង អន្តរជាតិ។ (៣) សហការក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសផ្សេងៗ ដែលសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជាស្នើសុំអោយជួយសម្របសម្រួល ដែលមានការឯកភាពគ្នាក្នុងលក្ខខណ្ឌជាក់លាក់ណាមួយ។ (៤)សហការក្នុងការស្នើសុំគោលនយោបាយពីស្ថាប័នពាក់ព័ន្ធលើការនាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅកាន់ទីផ្សារគោលដៅ។
Signing Ceremony of Memorandum of Understanding between Innovation and Development Investors Association “IDI” and Cambodian Swiftlet Bird’s Nest Manufacturer and Exporter Association “CSMEA”
On Tuesday, October 24, 2023, the Innovation and Development Investors Association “IDI” led by Mr. Chap Sopheak, Secretary General of IDI signed a Memorandum of Understanding with the Cambodian Swiftlet Bird’s Nest Manufacturer and Exporter Association “CSMEA” at the Cambodia Bird’s Nest Business Forum.
Through this Memorandum of Understanding, the two parties intend to work closely to achieve the common objectives includes (1) to promote Cambodian Swiftlet Bird’s Nest products to international markets by establishing various trade promotion events. (2) Seek for local and foreign investors to invest in the Cambodian bird’s nest processing industry to comply with food quality and safety standards in order to meet the requirement of local and international market. (3) To cooperate in organizing various technical skills training courses. (4) Cooperate in policies dialogue with government and relevant institutions on the export of Cambodian Swiftlet Bird’s Nest products to target markets.
Let’s invest to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *