398222894_365246836034483_2008563679758579242_n

ដំណើរចុះបេសកកម្មសិក្សានៅខេត្តចំនួន៤ រួមមានខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និង ខេត្តកំពង់ធំ

[English Below] នាថ្ងៃទី ០១ ដល់ ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” ដឹកនាំដោយលោក ចាប សុភ័គ អគ្គលេខាធិការ ព្រមទាំងសហការី និងចូលរួមដោយ សមាជិក សមាគម IDI ដែលមានជំនាញលើវិស័យកសិកម្ម ការនាំចេញនិងការវិនិយោគ បានធ្វើដំណើរចុះបេសកកម្មសិក្សានៅខេត្តចំនួន៤ រួមមានខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និង ខេត្តកំពង់ធំ ដើម្បីធ្វើការស្ទាបស្ទង់វាយតម្លៃលើបច្ចុប្បន្នភាព និងកំណត់ផែនការជំរុញការវិនិយោគលើវិស័យកសិកម្ម និងផលិតកម្មកែច្នៃស្វាយចន្ទីទៅជាផលិតផលផ្សេងៗ ដើម្បីជំរុញការផ្តត់ផ្គង់ទៅកាន់ទីផ្សារក្នុងនិងក្រៅប្រទេស ។ ជាលទ្ធផលដោយសង្ខេប យើងអាចបញ្ជាក់ថាការវិនិយោគលើវិស័យស្វាយចន្ទី គឺជាការវិនិយោគដ៏ល្អមួយដែលយើងនឹងទទួលយកមកសិក្សាដាក់ស្នើទុនវិនិយោគនៅ IDI។ ជាក់ស្តែងយើងក៏មានទំនាក់ទំនងពីអ្នកទិញនៅក្រៅប្រទេសផងដែរដែលកំពុងមានតម្រូវការលើផលិតផលស្វាយចន្ទីពីកម្ពុជា។ ក្រុមការងារ IDI បានរៀបចំឱ្យមានរចនាសម្ព័ន្ធចំនួនបីដើម្បីប្រតិបត្តិលើការងារនេះរួមមាន នាយកដ្ឋានសេវាកម្មវិនិយោគ នាយកដ្ឋានវិភាគការវិនិយោគ និងនាយកដ្ឋានសេវាកម្មពាណិជ្ជកម្មនិងនាំចេញ ។
From November 01 to November 03, 2023, the Innovation and Development Investors Association (IDI) led by Mr. Chap Sopheak, Secretary General, and his associates and members of IDI who specialize in agriculture, export and investment visited four provinces including Tbong Khmum, Steung Treng, Preah Vihear, and Kampong Thom to conduct a rapid assessment on the current status and identify the investment plan and opportunity in cashew processing value chain as well as to boost the supply of cashew by products in domestic and foreign markets. As a result, we concluded that the cashew sector is a good investment that we will prioritize in IDI’s investment portfolio as we also have a connection with overseas buyers who are looking to source cashew products from Cambodia. IDI has structured 3 departments to carry out this work, including the Department of Investment Service, Department of Investment Analysis and Department of Trade and Export Service.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉 Official Channel https://t.me/idinvestorshub
👉 Public Group: https://t.me/idinvestorshubpublicgroup
👉 Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *