398037615_363202739572226_8543442367444726792_n

សមាគម IDI រៀបចំជំនួបសំណេះសំណាលតម្រង់ទិស និងសាទរចំពោះគណៈប្រតិភូទស្សនកិច្ចវិនិយោគិន និងធុរកិច្ចទៅសហរដ្ឋអាមេរិក

[English Below] សមាគម IDI រៀបចំជំនួបសំណេះសំណាលតម្រង់ទិស និងសាទរចំពោះគណៈប្រតិភូទស្សនកិច្ចវិនិយោគិន និងធុរកិច្ចទៅសហរដ្ឋអាមេរិក
នាថ្ងៃអង្គារ​ ទី៣១ ខែតុលា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI និង IDC និងដោយមានកិច្ចសហការ និងគាំទ្រពី សហគ្រិនខ្មែរ Khmer Enterprise “KE” និង សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា “AmCham Cambodia” បានរៀបចំកិច្ចប្រជុំសំណេះសំណាលតម្រង់ទិស និងសាទរ សម្រាប់ប្រតិភូនៃដំណើរទស្សនកិច្ចគណៈប្រតិភូកម្ពុជាទៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃ ទី៧ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្មកម្ពុជា លោក An Moses ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងលោកស្រី រស់ ទេពមុនីនាថ អ្នកគ្រប់គ្រងជាន់ខ្ពស់ និងជាតំណាងអគ្គនាយកសហគ្រិនខ្មែរ។
លោកបណ្ឌិត សេរីវឌ្ឍន៍ បានលើកឡើងថា ដំណើរទស្សនៈកិច្ចគណៈប្រតិភូទៅសហរដ្ឋអាមេរិក គឺជាសកម្មភាពបន្ត បន្ទាប់ពីសមាគម បានរៀបចំសិក្ខាសាលាស្តីអំពី “ការនាំចេញផលិតផលចំណីអាហារទៅសហរដ្ឋអាមេរិក” កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ និង ”ដំណើរទស្សនកិច្ចគណៈប្រតិភូ វិនិយោគិន និងពាណិជ្ជករទៅសហរដ្ឋអាមេរិក” កាលពីខែមិនា ឆ្នាំ២០២៣ ក្នុងគោលបំណងបង្កើតវេទិកាជួបអ្នកបញ្ជាទិញ និងបង្កើនការយល់ដឹង និងបទពិសោធន៍ដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមអំពីតម្រូវការមូលដ្ឋាន និងលក្ខខណ្ឌកត្តិយុត្តពាក់ព័ន្ធនឹងការនាំចេញ ក៏ដូចជាស្តង់ដារនៃការផលិត និងការវេចខ្ចប់ផលិតផលចំណីអាហារកម្ពុជា សំដៅជំរុញការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកនាពេលអនាគត។
បន្ថែមលើប្រសាសន៍នេះ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិកាក្រសួងពាណិជ្ជកម្មកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម IDI ក្នុងការរៀបចំដំណើរទស្សនកិច្ចនេះឡើង និងបានផ្តល់អនុសាសន៍ណែនាំដល់គណៈប្រតិភូទាំងអស់ឲ្យព្យាយាមចាប់យកឱកាសបង្កើតបណ្តាញធុរកិច្ច និងណែនាំផលិតផលរបស់ខ្លួនដល់អ្នកចូលរួមបរទេស ដែលអាចឈានទៅដល់ការផ្លាស់ប្តូរពាណិជ្ជកម្មបន្ថែមរវាងធុរជននៃប្រទេសទាំងពីរ។ ឯកឧត្តមក៏បានណែនាំផងដោយឲ្យគណៈប្រតិភូធ្វើការពន្យល់អំពីសក្កានុពល និងច្បាប់វិនិយោគកម្ពុជាដែលអនុញ្ញាតឲ្យវិនិយោគិនបរទេសបើកក្រុមហ៊ុន និងកាន់កាប់ភាគហ៊ុនស្របច្បាប់១០០% ព្រមទាំងភាពងាយស្រួលក្នុងការបង្វែរប្រាក់ចំណេញពីការវិនិយោគនៅកម្ពុជាទៅប្រទេសកំណើតខ្លួនវិញ។
អំពីដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក
ទស្សនកិច្ចគណៈប្រតិភូធុរកិច្ច និងវិនិយោគិនកម្ពុជាទៅសហរដ្ឋអាមេរិកនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីផ្តល់ឱកាសដល់ គណៈប្រតិភូ ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលចំណីអាហារ កសិកម្ម និងពាណិជ្ជកម្មនៅទីក្រុង Long Beach រដ្ឋធានីកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងអ្នកតាំងពិពណ៌ និងអ្នកចូលរួមទស្សនាមកពីរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក ដែលរួមមានអ្នកបញ្ជាទិញ និងឈ្មួញកណ្តាលផងដែរ។ ក្រៅពីការចូលរួមការតាំងពិព័រណ៍ គណៈប្រតិភូនឹងទៅទស្សនាកំពង់ផែ Long Beach និងចូលរួមសិក្ខាសាលាស្តីពីតម្រូវការមូលដ្ឋានពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម និងចំណីអាហារពីកម្ពុជាទៅសហរដ្ឋអាមេរិក។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
IDI Organized Orientation and Greeting Program for the Delegation Members of the Cambodia Business Delegation to the United States
On Tuesday, October 31, 2023, the Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” led by Dr. Hor Sereyvath, Chairman of the Boards of IDI and IDC organized an orientation and greeting for the delegates joining the Cambodia Business Delegation to the United States, which will take place from November 7-13, 2023. The event was presided over by His Excellency Buon Sarak Mony, Secretary of State of the Ministry of Commerce, Mr. An Moses, Economic and Commercial Councilor at the Embassy of the United States of America in Cambodia, Mr. Devin Barta, President of the American Chamber of Commerce in Cambodia, and Ms. Ros Tep Monineath, Senior Manager and representative from Khmer Enterprise.
Over his remark, Dr. Sereyvath stated that the upcoming business trip to the United States is another initiative after organizing the seminar on “Food Exports to the United States” in December 2022 and the previous version of the ”Cambodia Business Delegation Visit to the United States” in March 2023, both conducted to provide a platform of communication between buyers and sellers and to increase technical knowledge over basic requirements and export-related requirements as well as standards, production and packaging of food products with the objective of boosting food product exports to the US market.
H.E. Buon Sarak Mony shared appreciation towards IDI’s effort in organizing such visit and advised the delegation members to seize the opportunity to establish business network and to introduce their products to the participants, which can lead to the increase of trade between the two countries. On top of that, His Excellency also urged the delegates to exemplify the investment potentials and investment law of Cambodia, allowing foreign investors to possess 100% equity on top of the ease of remittance of profits made from investment in Cambodia to their home countries.
About the visit of the Cambodian delegation to the United States
In collaboration with ID Capital Plc. (IDC), Khmer Enterprise (KE), the American Chamber of Commerce in Cambodia (AmCham), the Cambodia Business Delegation to the United States on November 7th to 13th, 2023, will bring the participants to the Cambodia Business Expo & Trade Conference which is anticipated to be attended by hundreds of Asian business professionals and practitioners from multiple US states as well as industry leaders who will shape the future of their sector. Additionally, multiple closed-door seminars designed to offer comprehension over the US Customs Clearance and FDA, Food Hygiene, HACCP, GMP, and Food Control, and cold chain logistics will be part of the program.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *