401027076_368198985739268_3345160178049143828_n

ពិធីជប់លៀងសាយភោជន៍ ដើម្បីស្វាគម៏គណៈប្រតិភូកម្ពុជានៃដំណើរទស្សនកិច្ចវិនិយោគិន និងធុរកិច្ចជនទៅកាន់សហរដ្ឋអាមេរិក

[English Below] ពិធីជប់លៀងសាយភោជន៍ ដើម្បីស្វាគម៏គណៈប្រតិភូកម្ពុជានៃដំណើរទស្សនកិច្ចវិនិយោគិន និងធុរកិច្ចជនទៅកាន់សហរដ្ឋអាមេរិក
នៅថ្ងៃពុធ ទី០៨ ខែវិចិ្ចកា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI និង IDC បានរៀបចំពិធីជប់លៀងសាយភោជន៍ ដើម្បីស្វាគម៏ជូនជាកិត្តិយសដល់គណៈប្រតិភូកម្ពុជាចំនួន ៩២ រូប នៃដំណើរទស្សនកិច្ចវិនិយោគិន និងធុរកិច្ចជនទៅសហរដ្ឋអាមេរិកដែលពិធីនេះប្រព្រឹត្តឡើងនៅសណ្ឋាគារ Holiday Inn Long Beach Airport។ ស្របពេលគ្នានោះជាមួយគ្នានេះ IDI ក៏បានបង្ហាញពីផែនការសកម្មភាពយុទ្ធសាស្រ្តរបស់ខ្លួនសម្រាប់ឆ្នាំ 2024 និងបានដាក់ចេញនូវគំនិតផ្តួចផ្តើមការនាំចេញថ្មីមួយដែលហៅថា កម្មវិធីជំរុញធុរកិច្ចកម្ពុជាឆ្ពោះទៅកាន់សាកលលោក “Go Global Program” ដែលស្របតាមទិសដៅយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការនាំចេញសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា និងរោងចក្រកែច្នៃផលិតផលផ្សេងៗ។
អំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងឡុងប៊ិច ក្រុមហ៊ុន អាយឌី ខេបភីថល (ID Capital) សហគ្រិនខ្មែរ (Khmer Enterprise) និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) កំពុងរៀបចំដំណើរទស្សនកិច្ចមួយសំរាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី៧ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងធុរកិច្ចកម្ពុជានៅទីក្រុងឡុងប៊ិចដែលជាព្រឹត្តិការណ៍ដ៏ធំមួយធ្វើឡើងក្រោមអធិបតីភាពតំណាងពីសាលាក្រុងឡុងប៊ិច និងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនសហរដ្ឋអាមេរិកមកពីរដ្ឋផ្សេងៗដែលរួមមានអ្នកបញ្ជាទិញ និងឈ្មួញកណ្តាលផងដែរ។ ក្រៅពីការចូលរួមការតាំងពិព័រណ៍ គណៈប្រតិភូនឹងទៅទស្សនាកំពង់ផែឡុងប៊ិច និងចូលរួមសិក្ខាសាលាស្តីពីតម្រូវការមូលដ្ឋានពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម និងចំណីអាហារពីកម្ពុជាទៅសហរដ្ឋអាមេរិក។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
Welcome Dinner to the Members of the Cambodia Business Delegation to the United States
On Wednesday, November 8, 2023, the Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” led by Dr. Hor Sereyvath, Chairman of the Boards of IDI and IDC, hosted a dinner reception to welcome 92 Cambodian delegates joining the Cambodia Business Delegation to the United States at the Holiday Inn Long Beach Airport Hotel. At the same time, IDI also presented its Strategic Action Plan for 2024 and introduced the new export initiative entitled “Go Global Program” which is in line with the new strategic direction of the new Royal Government of Cambodia to boost export value for Cambodian SMEs and/or manufacturers.
About the visit of the Cambodian delegation to the United States
In collaboration with the Honorary Consulate General of Cambodia in Long Beach, ID Capital, Khmer Enterprise, and the American Chamber of Commerce in Cambodia (AmCham). IDI is organizing a visit for Cambodian delegates to the United States from 07 to 13 November 2023 to participate in the Cambodia Business Expo and Trade Event in Long Beach presided by representatives from Long Beach City Hall and the United States Department of Commerce. The program aims to build a key connection between Cambodian businesses and US businesses from different states, including buyers and brokers. In addition, the delegates will also visit the port of Long Beach and attend educational workshops on basic needs related to the exportation of agricultural and food products from Cambodia to the United States.
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *