[English Below]
ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងក្រុមហ៊ុន IMD
នៅថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាផ្នែកមួយនៃព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធឡើងនៅសហរដ្ឋអាមេរិក ពីថ្ងៃទី ០៧ ដល់ ១៣ វិច្ឆិកា ឆ្នាំ២០២៣, សមាគមវិនិយោគិននវា នុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរី- វឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Innovative Medical Design Inc. (IMD) ដែលមានមូលដ្ឋាននៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ ដើម្បីសហការដាក់សំណើវិនិយោគរួមគ្នា ដើម្បីគៀងគរមូលនិធិសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតរោងចក្រសម្រាប់ផលិត គ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងគ្រឿងបង្គំ នៅក្នុងប្រទេសកម្ពុជា។ គម្រោងវិនិយោគនេះគឺជាការបង្កើតរោងចក្រផលិតបរិក្ខារវេជ្ជសាស្ត្រដំបូងគេក្នុងប្រទេសកម្ពុជា ដែលផ្តួចផ្តើមគំនិតរួមគ្នាដោយក្រុមហ៊ុនរបស់អាមេរិក និងកម្ពុជា។
អំពី IMD
IMD ដែលចុះបញ្ជីជាក្រុមហ៊ុនស្របច្បាប់ក្នុងឆ្នាំ ២០០៥ គឺជាអ្នកអភិវឌ្ឍគ្រឿងបរិក្ខារ និងបច្ចេកវិទ្យា វេជ្ជសាស្ត្រ ដែលអាចបំពេញតម្រូវការអតិថិជន ដើម្បីផ្ដល់នូវការព្យាបាលអ្នកជំងឺដ៏ឈានមុខគេ។ បេសកកម្មរបស់ IMD គឺធ្វើជាដៃគូរបស់អតិថិជន ដោយធ្វើការផ្ដោតទៅលើតម្រូវការរបស់ពួកគេ និងផ្ដល់នូវផលិតផល សេវាកម្មប្រកបដោយការច្នៃប្រឌិត និងគុណភាពល្អដាច់គេដែលពួកគេមិនធ្លាប់ជួបពីមុន មក។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
The Signing ceremony of the Memorandum of Understanding between IDI, IDC and IMD
On Tuesday, November 7, 2023, as a part of Cambodia Business Delegation to the United States. Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” led by Dr. Hor Sereyvath, Chairman of the Board of Directors, has signed a Memorandum of Understanding with Innovative Medical Design Inc. (IMD) based in Massachusetts, United States.
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals of cooperate in putting together investment proposal for raising fund to set-up manufacturing plant for R&D and making medical devices as well as components (parts) in Cambodia. This investment project is to be the first medical device manufacturing plant in Cambodia jointly initiated by American and Cambodian institutions.
About IMD
IMD, legally incorporated in 2005, is a developer of medical devices and technologies that meet the needs of clients to advance patient treatment, partnering with clients by focusing on their needs, and providing clients with the unique, innovative and high-quality products and services they have ever encountered.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub
Add a Comment