400389758_368959965663170_8075617809879771734_n

ពិធីអបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា

[English Below] ថ្ងៃទី២ នៃដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក
“ពិធីអបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា”
នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល IDI និង IDC បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមពិធីអបអរសាទរខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជាដែលបានប្រារព្ធឡើងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា។ យើងមានមោទកភាពក្រៃលែងដែលនៅក្នុងពិធីនេះបានបង្ហាញពីវប្បធម៍ អរិយធម៍កម្ពុជាតាមរយៈការសម្តែងរបាំប្រពៃណី ការស្លៀកសំលៀកបំពាក់បែបប្រពៃណី និងពិសារអាហារពេលល្ងាចដើម្បីជួបជុំសំណេះសំណាលគ្នាទៅវិញទៅមកជាមួយប្រជាជនអាមេរិកនិងបងប្អូនខ្មែរអនិកជនដែលកំពុងរស់នៅទីនោះប្រកបដោយបរិយាកាសសប្បាយរីករាយ ស្និទ្ធស្នាល និងភាតរភាព។
អំពីដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូកម្ពុជាទៅកាន់សហរដ្ឋអាមេរិក
រៀបចំដោយសមាគម IDI ដោយមានការគាំទ្រ និងសហការជាមួយ អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងឡុងប៊ិច ក្រុមហ៊ុន អាយឌី ខេបភីថល (ID Capital) សហគ្រិនខ្មែរ (Khmer Enterprise) និងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) កំពុងរៀបចំដំណើរទស្សនកិច្ចមួយសំរាប់គណៈប្រតិភូធុរកិច្ចកម្ពុជាទៅកាន់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី៧ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងធុរកិច្ចកម្ពុជានៅទីក្រុងឡុងប៊ិចដែលជាព្រឹត្តិការណ៍ដ៏ធំមួយធ្វើឡើងក្រោមអធិបតីភាពតំណាងពីសាលាក្រុងឡុងប៊ិច និងក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់រវាងគណៈប្រតិភូធុរកិច្ចកម្ពុជា និងធុរកិច្ចជនសហរដ្ឋអាមេរិកមកពីរដ្ឋផ្សេងៗដែលរួមមានអ្នកបញ្ជាទិញ និងឈ្មួញកណ្តាលផងដែរ។ ក្រៅពីការចូលរួមការតាំងពិព័រណ៍ គណៈប្រតិភូនឹងទៅទស្សនាកំពង់ផែឡុងប៊ិច និងចូលរួមសិក្ខាសាលាស្តីពីតម្រូវការមូលដ្ឋានពាក់ព័ន្ធនឹងការនាំចេញផលិតផលកសិកម្ម និងចំណីអាហារពីកម្ពុជាទៅសហរដ្ឋអាមេរិក។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា
Day 2: The Cambodia Delegation Visit to the United States
“The Celebration of the 70th Anniversary of Cambodia’s National Independence Day”
On the evening of Thursday, November 9, 2023, the Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” led by Dr. Hor Sereyvath, Chairman of the IDI and IDC, led a group of Cambodian delegates to attend the celebration of the 70th anniversary of Cambodia’s Independence Day hosted in Long Beach, California. We are very proud to see Cambodian culture and civilization in this event through traditional performances, traditional dress, and had a dinner reception with Americans and expatriate Cambodians in a happy, friendly, and fraternal atmosphere.
About the visit of the Cambodian delegation to the United States
In collaboration with the Honorary Consulate General of Cambodia in Long Beach, ID Capital, Khmer Enterprise, and the American Chamber of Commerce in Cambodia (AmCham). IDI is organizing a visit for Cambodian delegates to the United States from 07 to 13 November 2023 to participate in the Cambodia Business Expo and Trade Event in Long Beach presided by representatives from Long Beach City Hall and the United States Department of Commerce. The program aims to build a key connection between Cambodian businesses and US businesses from different states, including buyers and brokers. In addition, the delegates will also visit the port of Long Beach and attend educational workshops on basic needs related to the exportation of agricultural and food products from Cambodia to the United States.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *