402156485_372033738689126_351049127862899457_n

ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងក្រុមហ៊ុន Binex

[English Below] ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងក្រុមហ៊ុន Binex
នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍ធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធឡើងនៅសហរដ្ឋអាមេរិក ពីថ្ងៃទី ០៧ ដល់ ១៣ វិច្ឆិកា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” តំណាងដោយលោក ចាប សុភ័គ អគ្គលេខាធិការនៃសមាគម និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ID Capital Plc. “IDC” បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន BINEX LINE CORP. តំណាងដោយលោក Tim Park ប្រធាននាយកប្រតិបត្តិ។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ
1) ការស្នើសុំ FDA និងបែបបទនាំចូល
2) ការដឹកជញ្ជូន
3) ការស្តុកទំនិញ តាមបែបស្តង់ដាចំណីអាហារ
4) ការជួយបណ្តុះបណ្តាលលើចំណេះដឹងនាំចេញ
5) ការផ្តល់ជាយោបល់ស្តីពីទីផ្សារសហរដ្ឋអាមេរិក
6) តំណាងចែកចាយផលិតផលកម្ពុជានៅ US តាមប្រភេទផលិតផលដែលអាចលក់បាន
7) ផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញ និងទីផ្សារធំៗ
អំពី Binex
Binex ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1995 និងមានទីតាំងយុទ្ធសាស្រ្តចំនួន 20 នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។ Binex ជាក្រុមហ៊ុនផ្ទេរ និងដឹកជញ្ជូនទំនិញ ដែលមានផ្តល់សេវាកម្មដឹកជញ្ជូនបែប 3PL & VMI ជាឈ្មួញកណ្តាលគយ និងជាឈ្មួញកណ្តាលដឹកជញ្ជូនអន្តររដ្ឋ-ដំណោះស្រាយភស្តុភារច្រកចេញចូលតែមួយ ដោយផ្តល់សេវាកម្មដឹកជញ្ជូនដែលមានគុណភាពខ្ពស់ និងទូលំទូលាយទូទាំងពិភពលោក ដែលត្រូវបានធ្វើឱ្យប្រសើរឡើងតាមរយៈការប្រើប្រាស់ប្រព័ន្ធតាមដានសកម្មភាពឈានមុខគេ និងប្រព័ន្ធគ្រប់គ្រងការបញ្ជាទិញ (PO) ដែលដំណើរការដោយអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
The Signing ceremony of the Memorandum of Understanding between IDI, IDC and Binex
On Tuesday, November 14, 2023, after wrapping up Cambodia Business Delegation to the United States held on November 7-13, 2023. the Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” led by Mr. Chap Sopheak Secretary General of IDI and CEO of ID Capital Plc. “IDC”, has signed a Memorandum of Understanding with BINEX LINE CORP. led by Mr. Tim Park, CEO.
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals:
1) FDA application and import procedures.
2) Transports.
3) Standardized food storage.
4) Training assistance on export knowledge.
5) Advice on the US market.
6) Distribution channels of Cambodian products in the US based on the types of products sold.
7) Connecting with buyers and major export markets.
About Binex
Binex was founded in 1995 and has 20 strategic locations in the United States, Canada and Mexico. Binex is a Freight Forwarding, 3PL & VMI Service Provider, Customs Broker, Interstate Trucking Broker–One Stop Logistics Solution. providing high quality and comprehensive worldwide logistics services enhanced through state of art tracking, visibility, and PO management system operated by highly motivated and experienced experts.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *