404663100_376446794914487_7596690041199821379_n

ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងក្រុមហ៊ុន SRI

[English Below] ពិធីចុះអនុស្សរណៈយោគយល់រវាង សមាគម IDI, ក្រុមហ៊ុន IDC និងក្រុមហ៊ុន SRI
នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន Strategic Realty Investment Co., Ltd. (SRI) ដឹកនាំដោយ ឯកឧត្តម ម៉េត មករា ជាស្ថាបនិកក្រុមហ៊ុន។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរមានបំណងសហការគ្នាយ៉ាងជិតស្និទ្ធដើម្បីសម្រេចគោលបំណងរួមនោះគឺ
1. ការបង្កើតប្រាក់ចំណូលបច្ចុប្បន្នដោយផ្តោតលើកំណើនមូលធនកម្រិតមធ្យម។
2. បង្កើតផែនការរយៈពេលវែងដែលមានគោលដៅសម្របការចំណាយមូលធនជាមួយនឹងកម្មវត្ថុអាជីវកម្ម ផលប័ត្រ និង ហិរញ្ញវត្ថុដែលមានលក្ខណៈកាន់តែធំជាងមុន។
3. បង្កើនឱកាសលក់ និងវិនិយោគ។
4. ចែករំលែកការវិនិយោគ និង អត្ថប្រយោជន៍ជាសក្តានុពល ជាមួយដៃគូ/សមាជិករបស់យើងនៅ ID Capital។
5. បង្កើតនូវផលចំនេញខ្ពស់លើការវិនិយោគ ដែលប្រកបដោយស្ថេរភាព
6. សិក្សា និងអភិវឌ្ឍគម្រោង ដោយសហការ និងចែករំលែកជាមួយដៃគូ។
អំពី SRI
SRI គឺជាក្រុមហ៊ុនវិនិយោគបែបយុទ្ធសាស្ត្រ ដែលផ្តោតលើវិស័យអចលនទ្រព្យ និងការអភិវឌ្ឍន៍គម្រោង។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍកម្ពុជា!
The Signing ceremony of the Memorandum of Understanding between IDI, IDC and SRI
On Friday, November 24, 2023, the Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” led by Dr. Hor Sereyvath, Chairman of the Board of Directors, has signed a Memorandum of Understanding with Strategic Realty Investment Co., Ltd. (SRI), led by H.E. Meth Makara, Founder.
Through this Memorandum of Understanding, the two institutions aim to collaborate closely to achieve the common goals:
1. Generating current income with a secondary focus on moderate capital growth
2. Create a long-term roadmap that aims to align capital expenditures with larger business, portfolio, and financial objectives.
3. To increase the sales and investment opportunities
4. To share investment and benefit potential with our partner/members at ID Capital
5. To generate a stable and high ROI
6. To learn and develop our projects by cooperating and sharing with our partners.
About SRI
SRI is a Strategic Investment company focused on real estate and project development.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *