407267636_379513101274523_4370639557725842137_n

សមាគម IDI និងក្រុមហ៊ុន IDC បានរៀបចំកិច្ចប្រជុំជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី

[English Below] សមាគម IDI និងក្រុមហ៊ុន IDC បានរៀបចំកិច្ចប្រជុំជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី
នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៣ សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ “IDI” និងក្រុមហ៊ុន ID Capital Plc. “IDC” ដឹកនាំដោយលោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល បានរៀបចំកិច្ចប្រជុំជំនួបពិភាក្សាជាមួយ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងមែលប៊ន “CCCMEL” ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដឹកនាំដោយលោក តាំង សិទី្ធ ជាប្រធាន។
ក្នុងកិច្ចប្រជុំនេះ ស្ថាប័នទាំងពីរបានពិភាក្សា និងស្វែងយល់ពីគ្នាក្នុងការសហការធ្វើការរួមគ្នាដូចខាងក្រោមនេះ៖
1.រៀបចំកម្មវិធីបេសកកម្មពាណិជ្ជកម្មសម្រាប់គណៈប្រតិភូកម្ពុជាទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីនៅខែមីនា និងខែកញ្ញា ឆ្នាំ២០២៤ដើម្បីលើកកម្ពស់ការនាំចេញនិងពាណិជ្ជកម្មលើផលិតផលឬសេវាកម្មកសិកម្ម និងទេសចរណ៍។
2.សិក្សាពីកិច្ចសហការក្នុងការវិនិយោគសាងសង់បង្កើតរោងចក្រកែច្នៃគ្រឿងទេសនិងអាហារបំប៉ននៅកម្ពុជា។
3.ស្វែងយល់បន្ថែមលើទម្រង់បែបបទនិងនីតិវិធីក្នុងការនាំចូលផលិតផលកសិកម្មនិងម្ហូបអាហារចូលប្រទេសអូស្ត្រាលី។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា!
IDI and IDC hold meeting with Cambodia Chamber of Commerce Representative Office in Melbourne based in Australia.
On Thursday, November 30, 2023, the Innovation and Development Investors Association “IDI” and ID Capital Plc. “IDC” led by Dr. Hor Sereyvath, Chairman of the Board of Directors, hold a meeting with Cambodia Chamber of Commerce Representative Office in Melbourne “CCCMEL”, based in Australia, led by Mr. Sith Tee Tan, president.
In this meeting, the two institutions discussed and understood each other to work together as follows:
1.Organize a trade mission program for the Cambodian delegation to visit Australia in March and September of 2024 to promote export and trade on agriculture and tourism products or services.
2.Learn about cooperation in investing in the construction of grocery and food processing factories in Cambodia.
3.Learn more about the forms and procedures for importing agricultural and food products into Australia.
Let’s invest together to develop Cambodia!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *