photo_2022-08-12_08-11-41

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (American Chamber of Commerce : AmCham Cambodia) ប្រកាសទទួលស្គាល់ ក្រុមហ៊ុន ID Capital Plc. (IDC) ជាសមាជិក

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (American Chamber of Commerce : AmCham Cambodia) ប្រកាសទទួលស្គាល់ ក្រុមហ៊ុន ID Capital Plc. (IDC) ជាសមាជិក នាថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ នៅការិយាល័យក្រុមហ៊ុន អគារពាណិជ្ជកម្ម Flatiron
ក្នុងកម្មវិធីនេះ លោក ហោ សេរីវឌ្ឍន៍ Serey Vath ប្រធានក្រុមប្រឹក្សាភិបាល ID Investors Association IDI/IDC បានធ្វើបទបង្ហាញពីក្រុមហ៊ុន, បង្ហាញពីមូលហេតុនៃការចូលរួមជាសមាជិកនៃ AmCham រួមជាមួយសក្តានុពល IDI/IDC អាចនាំជូនសភាពាណិជ្ជកម្មអាមេរិក និងសមាជិកដ៏ទៃពេលចូលរួមសកម្មភាពរបស់ AmCham នាពេលខាងមុខ។ ជាមួយគ្នានេះផងដែរ លោក ប្រធានក្រុមប្រឹក្សាភិបាលក៏បានលើកឡើងថា IDI/IDC ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាថ្មីមួយ ដែលសង្ឃឹមថានឹងអាចសហការជាមួយក្រុមហ៊ុនសមាជិករបស់ AmCham ក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍ និងការស្រាវជ្រាវផ្សេងៗទៅវិញទៅមក ក្នុងគោលបំណងបង្កើនការវិនិយោគក្នុងកម្ពុជាឱ្យកាន់តែប្រសើរ។
ជាការឆ្លើយតប លោក Anthony Galliano, ប្រធាន AmCham នៅកម្ពុជា, បានសំដែងក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ IDC ដែលជាសមាជិកថ្មី។ លោកក៏បានទទួលស្គាល់ពីសក្តានុពលរបស់ IDC ដែលមានបណ្តាញ និងប្រភពវិនិយោគពីក្នុងប្រទេស និងក្រៅប្រទេសយ៉ាងទូលំទូលាយ ដែលនេះជាកត្តាចាំបាច់បំផុតក្នុងបរិបទបច្ចុប្បន្ន ដើម្បីអភិវឌ្ឍន៍ក្រុមហ៊ុនកម្ពុជាឲ្យកាន់តែប្រសើរ និងបង្កើនជំនឿចិត្តដល់វិនិយោគិនបរទេសទាក់ទាញមកកម្ពុជាតាមរយៈ IDC ។ លោក Anthony ជឿជាក់ថា ឱកាសវិនិយោគនៅកម្ពុជានៅមានច្រើនទៀត ដូចដែល IDC បានបង្ហាញ ហើយសង្ឃឹមថា AmCham និង IDI/IDC អាចបង្កើនឱកាសវិនិយោគនេះឱ្យកាន់តែប្រសើរឡើងជាមួយគ្នា។
សូមចូលរួមវិនិយោគទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា!
Let’s Invest to Develop Cambodia together!
សូមចុច Link ខាងក្រោម ដើម្បីស្វែងយល់ពីយើងខ្ញុំ និងតាមដានព័ត៌មាន៖
Please click the link below to find out about us and follow the information:
👉Official Channel https://t.me/idinvestors
👉Public Group: https://t.me/idinvestorspublicgroup
👉Facebook Page: https://fb.me/idinvestorshub

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *