fsdafasdfd

សេចក្តីប្រកាសព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន ៖ សមាគម វិនិយោគិននវានុវត្តន៍ និង អភិវឌ្ឃន៍( IDI ) សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ក្នុងរយៈពេលថ្មីៗនេះ ជនខិលខូចបង្កើតផេកក្លែងក្លាយដោយប្រើឈ្មោះនិង logo សមាគម វិនិយោគិននវានុវត្តន៍ នុងអភិវឌ្ឃន៍ ( ID Investors Association ) ដើម្បីផ្សព្វផ្សាយពីការឈ្នះរង្វាន់តាម បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

បើតាមការស្រាវជ្រាវរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអង្កេតឃើញថា ផេកក្លែងក្លាយទាំងអស់នេះគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីបង្កើនចំនួនផេក Like ឬដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះ ពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។

សូមសាធារណៈជនទាំងអស់ ប្រុងប្រយ័ត្ន និង កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕

សូមអរគុណ
Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *